Posted on Leave a comment

ធុំក្លិនមាត់-បញ្ហាខ្យល់ដង្ហើមមិនល្អ | មូលហេតុ | វិធីការពារ និង ដំបូន្មានផ្សេង!!ៗ

【គោលបំណងអប់រំសុខភាព តែប៉ុណ្ណោះ!!】

ធុំក្លិនមាត់-បញ្ហាខ្យល់ដង្ហើមមិនល្អ | មូលហេតុ | វិធីការពារ និង ដំបូន្មានផ្សេង!!ៗ

【គោលបំណងអប់រំសុខភាព តែប៉ុណ្ណោះ!!】

មូលហេតុដែលបណ្តាលឲ្យមានក្លិនមិនល្អ

បញ្ហាក្លិនមាត់ គឺចាប់ផ្តើមចេញពីការដុសសម្អាតធ្មេញមិនបានត្រឹមត្រូវស្អាតល្អ។ ការបន្សល់ទុកនូវកាកសំណល់អាហារ នៅលើផ្ទៃនៃគល់អណ្តាត នៅតាមចន្លោះធ្មេញ និងនៅដក់ក្រោមអញ្ចាញធ្មេញ គឺមាន ន័យថាអ្នកកំពុងតែទុកនូវកាកសំណល់ទាំងនេះ សម្រាប់ចិញ្ចឹមពពួកមេរោគរាប់សិបលាន (មេរោគនេះ គឺតែងតែមាននៅក្នុងមាត់យើងជាប្រចាំពីធម្មជាតិ)។

ផ្ទុយទៅវិញ ពពួកមេរោគទាំងនេះ បែរជាផ្តល់ទុក្ខទោសដល់យើងវិញ តាមរយៈក្លិនអសោចដែលបានមកពីការបញ្ចេញចោលនូវកាកសំណល់ និងសារធាតុគីមីរបស់វា។

ជាទូទៅមនុស្សតែងកើតមានបញ្ហាមាត់ស្ងួត (ប្រេះ ឬក្រៀមបបូរមាត់) ជាញឹកញាប់ ឬម្តងម្កាល។
មាត់ស្ងួតគឺមិនមែនកើតឡើងដោយខ្លួនវានោះទេ ប៉ុន្តែវាបង្ហាញថា ក្នុងខ្លួនរបស់យើងមានបញ្ហាអ្វីមួយដែលជះឥទ្ធិពលដល់ការបញ្ចេញទឹកមាត់។

អាហារដែលសម្បូរជាតិសាច់ និងស្ករច្រើន ក៏សុទ្ធតែរួមចំណែកបង្កអោយមានបញ្ហាក្លិនមាត់នេះផងដែរ។ ម្យ៉ាងវិញទៀតការធុំក្លិន មាត់អាចជះឥទ្ធិពលមកពីការរលាកនៃជាលិកាជុំវិញច្រមុះដូចជា ៖

  • បំពង់ក និងសួត
  • តំណក់ទឹករងៃហូរពីច្រមុះ
  • ការជក់បារី ឬប្រើប្រាស់គ្រឿងស្រវឹងច្រើនហួសប្រមាណ
  • ស្រេ្តស និងការធុញថប់
  • ការខ្សោះជាតិទឹក
  • ដំបៅមាត់រ៉ាំរ៉ៃ ឬដំបៅអណ្តាត
  • ប្រហោងធ្មេញ ឬការដាក់ធ្មេញ
  • ជម្ងឺរលាកប្រពន្ធ័រំលាយអាហារផងដែរ។

វិធីកម្ចាត់ក្លិនមាត់

នៅពេលដែលអ្នករកឃើញថា បញ្ហាក្លិនមាត់របស់អ្នកបណ្តាលមកពីប្រភពអ្វីច្បាស់លាស់ហើយនោះ គឺយើងអាចរកដំណោះស្រាយបានប្រហែល ៥០ភាគរយ ប៉ុន្តែអាវុធដ៏សំខាន់បំផុតនោះ គឺត្រូវតែដុសធ្មេញឲ្យបានស្អាត និងត្រឹមត្រូវ ហើយត្រូវពិនិត្យសុខភាពមាត់ធ្មេញរៀងរាល់ ៦ខែម្តង។

ការថែទាំមាត់ធ្មេញស្អាតជាប្រចាំ គឺបានន័យថាយើងមិនទុកឱកាសឲ្យ មេរោគមានទីជំរករស់នៅនោះទេ ដូច្នេះអ្នកក៏មិនប្រឈមនឹងបញ្ហារោគ ពុកធ្មេញ និងជម្ងឺរលាកជាលិកាជុំវិញធ្មេញផងដែរ។ សមាគមទន្តពេទ្យអាមេរិក បានផ្តល់ការណែនាំថា ការដុសធ្មេញជាមួយ ថ្នាំដុសធ្មេញដែលមានជាតិផ្លអររ៉ាយបន្ទាប់ពីញុំាអាហាររួច ព្រមទាំងសម្អាតចន្លោះធ្មេញជាមួយអំបោះទាក់ធ្មេញ បន្ថែមពីលើនេះទៀតគឺការដុសសម្អាតគល់អណ្តាត ដើម្បីកំចាត់បណ្តុំមេរោគ។ ប្រសិនបើអ្នកមានពាក់នូវធ្មេញស្និត ឬប្រភេទធ្មេញដែលដោះចេញបាន គឺត្រូវតែដោះវាចេញ ដើម្បី ធ្វើការដុសសម្អាតវា ជាមួយច្រាសដុសធ្មេញជារៀងរាល់យប់ មុនពេលចូលគេង មុននឹងអ្នកយកវាមកពាក់ម្ដងទៀតនៅព្រឹកបន្ទាប់។

មុននឹងអ្នកសំរេចចិត្តទិញឧបករណ៍សម្រាប់ថែទាំសុខភាពមាត់ធ្មេញ ត្រូវតែពិនិត្យមើលតែមដែលមានបិទនៅលើផលិតផល បញ្ជាក់ពីការទទួលស្គាល់ពីសមាគមទន្តពេទ្យអាមេរិក ឬអឺរ៉ុបដើម្បីធានានូវសុវត្ថិភាពនិងប្រសិទ្ធិភាព។

ប្រសិនបើអ្នកសង្កេតឃើញថាមាត់កាន់តែស្ងួតខ្លាំង គួរតែពិសាទឹកឲ្យបានច្រើន ឬទំពារស្ករកៅស៊ូដែលពុំមានជាតិស្ករ។

Posted on Leave a comment

សេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២២៖


រកឃើញអ្នកឆ្លងថ្មី 06 នាក់ (ក្នុងសហគមន៍ 06 នាក់) ជាសះស្បើយ 35 នាក់ និងស្លាប់ គ្មាន

គិតត្រឹមព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ 🇰🇭

  • អ្នកឆ្លងសរុប= 137,482 នាក់
  • អ្នកជាសះស្បើយ= 134,244 នាក់
  • អ្នកស្លាប់= 3,056 នាក់
Posted on Leave a comment

ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់

ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីជូនដំណឹងស្តីពីការបង្កើតក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា

Posted on Leave a comment

គិតត្រឹមព្រឹកថ្ងៃទី២៣_២៨ករណីបន្ថែមទៀតក្រសួងសុខាភិបាល

រកឃេីញករណី២៨ថ្មី!!
-សហគមន៍ថី្ម ២៨នាក់
-ជាសះស្បើយ ២៩នាក់
-ស្លាប់ថ្មី គ្មាន

  • អ្នកឆ្លងសរុប ១៣៧ ៤៧៦នាក់
  • អ្នកជាសះស្បើយសរុប ១៣៤ ២០៩នាក់
  • អ្នកស្លាប់សរុប ៣០៥៦នាក់